ភ្នំពេញ ៖ អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក ។ នេះជាសាររបស់ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងថា ៖ ហើយ កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក
គ្មាននរណាជឿទៀតទេ ។
ដោយឡែក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បង្ហោះថា ៖ ខ្ញុំបាទសូមគោរពជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូន និងប្រជាពលរដ្ឋយើងទាំងអស់សូមមេត្តាជ្រាបថា៖ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់នេះក្លែងបន្លំជាយោធានៅព្រុំដែន បង្ហោះលើបណ្ដាញសង្គមដែលធ្វើឱ្យមហាជនយើងយល់ច្រឡំ។
យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ (ជាជនបំពុលសង្គម)។
ខ្ញុំសូម អរគុណច្រើនដែលមហាជនយើងយកចិត្តទុកដាក់តាមដានសភាពការណ៏ទូទៅបាទ 🙏🇰🇭❤️ សូមតាមដានស្ដាប់ព័ត៌មានពិតពីរាជរដ្ឋាភិបាលយើង ៕
ដោយ ៖ សិលា