ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ៖ កត្តាចំនួន ៤ ដែលនាំឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំ

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា មានកត្តា ៤ សំខាន់ៗ ដែលនាំឲ្យទំនាក់ទំនង កម្ពុជា-ចិន កាន់តែរឹងមាំ។

លោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ផ្អែកលើប្រវត្តិនៃចំណងទាក់ទង រវាងកម្ពុជា-ចិន រាប់ពាន់ឆ្នាំ រហូតមកទល់នឹងសព្វថ្ងៃនេះ បានបង្ហាញថា ចិនជាមិត្តល្អ ដែលកម្ពុជាអាចពឹងពាក់បាន ហើយមិត្តភាព ដ៏រឹងមាំនេះ មិនអាចបំបែក បានឡើយ។

លោកបានបន្តថា ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន ត្រូវបានកសាង និងវិវត្តរីកចម្រើនឈានឡើង ដោយសារកត្តាចំនួន៤ សំខាន់ៗ ៖

– ទី១.បានចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់នៃប្រទេសទំាងពីរ
– ទី២.ត្រូវបានគាំទ្រដោយមូលដ្ឋានគ្រឹះខាងនយោបាយដ៏រឹងមាំពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការបុកគ្រឹះ និងពូនជ្រំក្រោមស្នាព្រះហស្តរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុន របស់ប្រទេសចិន គឺ លោកប្រធាន ម៉ៅ សេទុង និង លោក ជូ អេនឡាយ ហើយត្រូវបានបន្តពូនជ្រំ, ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក ប្រធានាធិបតី Xi Jinping ហើយបច្ចុប្បន្ន កំពុងត្រូវបានបន្តពង្រឹង ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
– ទី៣.ត្រូវបានជំរុញដោយកម្លាំងដ៏ខ្លាំងក្លា ពីខាងក្នុង ដែលជានិស្ស័យ ជាធម្មជាតិ និងប្រវត្តិសាស្ត្រ
– ទី៤.ទទួលបាននូវការអបអរសាទរ និងគាំទ្រ ពីប្រជាជន នៃប្រទេសទាំងពីរ។

លោក វង្សី វិស្សុត មានប្រសាសន៍ផងដែរថា ក្នុងរយៈពេល ៦៧ឆ្នាំ នៃប្រវត្តិទំនាក់ទំនងការទូត សម័យទំនើបរវាងប្រទេសទាំងពីរ កម្ពុជា-ចិនសម្រេចបាននូវទំនាក់ទំនង យ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ហើយបានក្លាយជាគំរូមួយ សម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស។

កម្ពុជាបន្តគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ពង្រឹងសាមគ្គីភាព និង លើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងបណ្តាប្រទេសទាំង ក្នុងតំបន់ និងពិភពលោក លើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, ការវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ដោយឡែក នៅក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា គម្រោងអភិវឌ្ឍន៍ជាច្រើន ត្រូវបានកសាងឡើង ជាបន្តបន្ទាប់ ស្ទើរតែគ្រប់វិស័យ ក្នុងនោះ មានវិស័យធំៗ និងគម្រោងលេចធ្លោ ជាដើម។

លោកបន្តថា ការឧបត្ថម្ភគាំទ្ររបស់ភាគីមិត្តចិន គឺមិនត្រឹមតែចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយ របស់កម្ពុជាផងដែរ។
លោក ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីប្រកាសបើកឆ្នាំផ្លាស់ប្តូរទេសចរណ៍ រវាងប្រទេសទាំងពីរ នាពេល ថ្មីៗនេះ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print