អុីតាលីកាន់ទុក្ខទូទាំងប្រទេសដល់ជនរងគ្រោះស្លាប់ដោយរញ្ជួយដី

ចែករំលែក៖

កាលពីថ្ងៃទី២៧ ខែសីហា អុីតាលីរៀបចំ ពិធីកាន់ទុក្ខទូទាំងប្រទេសដល់ជនរងគ្រោះ ស្លាប់ដោយរញ្ជួយដីកាលពីថ្ងៃទី២៣ ខែ សីហាសម្លាប់មនុស្សយ៉ាងតិច២៨១នាក់។

ពិធីកាន់ទុក្ខធ្វើឡើងនៅទីក្រុង Ascoli Piceno ជាកន្លែងដែលរងការវាយប្រហារដោយរញ្ជួយដីខ្លាំងបំផុតដោយមានការ ចូលរួមពីប្រធានាធិបតីអុីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រី Matteo Renzi រួមជាមួយអ្នកនយោបាយជាច្រើន រូបផ្សេងទៀត។

កាលពីថ្ងៃទី២៦ ខែសីហាកន្លងមក រដ្ឋា ភិបាលអុីតាលីបានប្រកាសអាសន្ននៅតំបន់ ដែលរងការបំផ្លាញច្រើនបំផុតដោយបានចំណាយប្រាក់ជាបន្ទាន់ប្រមាណ៥០លានអឺរ៉ូជួយដល់ជនរងគ្រោះ។ ក្រសួងសេដ្ឋកិច្ច ប្រទេសនេះបានបញ្ជាក់ថា នឹងមិនយកពន្ធ ចំណូលរបស់ពលរដ្ឋនៅតំបន់រងគ្រោះនោះ ឡើយក្នុងពេលនេះដើម្បីជួយសម្រាលបន្ទុក រស់នៅរបស់ពលរដ្ឋដែលរងគ្រោះ។

ក្រុមជួយសង្គ្រោះអុីតាលីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយរញ្ជួយដីកើនឡើង រហូតដល់២៨១នាក់ក្នុងនោះមានអ្នកទេស ចរបរទេស៥នាក់មានជនជាតិអង់គ្លេស៣នាក់ជនជាតិកាណាដាម្នាក់និងអេស៉្បាញម្នាក់។ ស្រុក Amatrice មានចម្ងាយពីទីក្រុង រ៉ូម១៥០គីឡូម៉ែត្ររងការបំផ្លាញខ្លាំងជាង គេគឺមានអ្នកស្លាប់ដល់ទៅ២០១នាក់។

ប៉ុន្តែមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់នឹងកើតឡើងជាបន្តទៀតដោយសារតែមានអ្នកបាត់ខ្លួន១៥នាក់ និងរបួស ជាច្រើននាក់ទៀត។ រយៈពេលកន្លងមកក្រុមជួយសង្គ្រោះបានជួយមនុស្សចេញពីអគារបាក់បែករហូតដល់ទៅ២៥០នាក់។ បច្ចុប្បន្នពលរដ្ឋជាង៣ពាន់នាក់បាត់បង់ ផ្ទះសម្បែងរស់នៅក្នុងជំវំបណ្តោះអាសន្ន។
បើទោះបីរដ្ឋាភិបាលអុីតាលីបានប្រកាស ថា នឹងកសាងឡើងវិញនូវស្រុកដែលរងការ បំផ្លាញឲ្យបានឆាប់បំផុត ចំណែកអ្នកបាត់បង់ផ្ទះនឹងត្រូវរស់នៅក្នុងជំរំរហូតដល់ឆ្នាំ ២០១៧។

សារព័ត៌មានអ៊ីតាលីបានរិះគន់ដល់រដ្ឋាភិបាលដែលធ្វើព្រងើយចំពោះការរញ្ជួយដី ដោយមិនមានវិធានការទាន់ពេលវេលា ដើម្បីបញ្ចៀសការខាតបង់យ៉ាងច្រើនទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។ អុីតាលីស្ថិតនៅក្នុងភូមិសាស្ត្រងាយរងការរញ្ជួយដីខ្លាំងជាងគេបំផុតនៅតំបន់អឺរ៉ុប។ ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកអុីតាលីមានការរញ្ជួយដី កម្រិតខ្លាំងដល់ទៅ៨លើកសម្លាប់មនុស្សរាប់រយនាក់៕

A man is pulled out of the rubble following an earthquake in Amatrice Italy, Wednesday, Aug. 24, 2016.  The magnitude 6 quake struck at 3:36 a.m. (0136 GMT) and was felt across a broad swath of central Italy, including Rome where residents of the capital felt a long swaying followed by aftershocks. (Massimo Percossi/ANSA via AP)

120520043245-italy-earthquake-10-horizontal-gallery

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print