រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស្រី Tomomy Inada បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះប្រទេស ជប៉ុនមិនទាន់ទិញឬផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេលអនាគតស្ថានភាពអាចនឹងផ្លាស់ប្តូរ»។
ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូនៅ ក្នុងសកម្មភាពការពារជាតិនោះគឺកសាង ប្រព័ន្ធការពារជាតិដ៏រឹងមាំ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយប្រហារ ដោយមីស៊ីលពីប្រទេសចិន។ ទាំងនោះ តម្រូវឲ្យជប៉ុនបង្កើនការផលិតមីស៊ីលដើម្បី ការពារខ្លួន។
រដ្ឋាភិបាលជប៉ុនបានដាក់សំណើមូលនិធិយ៉ាងច្រើនសម្រាប់ការពារជាតិក្នុង រយៈពេល៥ឆ្នាំខាងមុខ។ តាមបណ្តាញទូរ ទស្សន៍ NHK បានឲ្យដឹងថា មូលនិធិការពារជាតិនៅក្នុងឆ្នាំ២០១៧ គឺសម្រាប់តែសកម្មភាពការពារកាំជ្រួចមីស៊ីលពីកូរ៉េខាង ជើងនិងចិនតែប៉ុណ្ណោះ។ ថវិការសម្រាប់ការពារជាតិនៅឆ្នាំ២០១៦មាន៥១,៧ ពាន់លានដុល្លារ ហើយនឹងបន្តកើតឡើងទៀតនៅឆ្នាំខាងមុខ។
បច្ចុប្បន្នជប៉ុនបានដាក់ពង្រាយកាំជ្រួចមីស៊ីលការពារជាច្រើននៅតាមបណ្តាកោះរបស់ជប៉ុនក្នុងនោះមានទំាងកោះដែលមាន វិវាទដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន គេចផុតពីការឈ្លានពានរបស់ប្រទេសជិតខាងក្នុងនោះមានប្រទេសចិនជាដើម។
ដូចអ្វីដែលរដ្ឋមន្ត្រីការពារជាតិជប៉ុន បានលើកឡើង នៅពេលដែលជប៉ុនរងការគំរាមកំហែងនោះប្រទេសនេះអាចត្រូវតែមានគ្រាប់បែកបរមាណូទើបអាចទប់ទល់នឹងប្រទេសដែលមានបរមាណូដូចជាចិននិងកូរ៉េខាងជើងបាន។ បើទោះជាជប៉ុន មិនទាន់មានគ្រប់បែកបរមាណូប៉ុន្តែនៅ ក្នុងទីតាំងយោធារបស់អាមេរិកនៅជប៉ុនមានគ្រាប់បែកបរមាណូដើម្បីតបតនឹង សត្រូវបើសិនមានសង្គ្រាមកើតឡើង៕
ប្រែសម្រួល៖ ម៉ែវ សាធី