ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញកម្ពុជា-ថៃ ឯកភាពសម្រួលដល់ការចេញ-ចូល របស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ឱ្យបានចូល-ចេញនៅវេលាម៉ោង ០៦.០០នាទីព្រឹក ទាំងសិស្សានុសិស្ស ដែលចូលមកសិក្សានៅកម្ពុជា និងសិស្សានុសិស្ស ដែលចូលទៅសិក្សានៅថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មានលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសំណេះសំណាលជាមួយភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា (ខ្លឹមសារ) ជួយសម្របសម្រួលដល់ការចេញ-ចូល របស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ អោយបានចូល-ចេញនៅវេលាម៉ោង ០៦.០០នាទីព្រឹក ទាំងសិស្សានុសិស្ស ដែលចូលមកសិក្សានៅប្រទេសកម្ពុជា និងសិស្សានុសិស្ស ដែលចូលទៅសិក្សានៅប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ដោយ៖តារា