ក្លឹបManchester City ជោគជ័យក្នុងការទិញកីឡាករដំបូងរបស់ពួកគេគឺកីឡាករ Rayan Ait-Nouri ពី ក្រុមWolvesនៅអង់គ្លេសPremier League ដូចគ្នា។
ខ្សែការពារឆ្វេងវ័យ 24 ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល 5 ឆ្នាំនៅឯកីឡដ្ឋាន Etihad ដែលមានន័យថាគាត់នឹងនៅជាមួយក្លឹបរហូតដល់រដូវក្តៅឆ្នាំ 2030 ក្នុងតម្លៃខ្លួន31.7លានផោន។
កីឡាករអន្តរជាតិអាល់ហ្សេរី Ait-Nouri បានបង្កើតកេរ្តិ៍ឈ្មោះជាខ្សែការពារដ៏គួរឱ្យរំភើបបំផុតមួយនៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។
Ait-Nouri បាននិយាយថា “ខ្ញុំពិតជារីករាយ និងកិត្តិយសណាស់ដែលបានចូលរួមជាមួយ Manchester City ។ City គឺជាក្លឹបដ៏ធំបំផុតមួយក្នុងពិភពលោក ហើយឱកាសក្នុងការលេងឱ្យក្លឹបនេះគឺជាសុបិនក្លាយជាការពិត។ ខ្ញុំក៏រំភើបផងដែរក្នុងការធ្វើការជាមួយ និងរៀនពី Pep និងក្រុមគ្រូបង្វឹករបស់គាត់ ហើយបានហ្វឹកហាត់ និងលេងជាមួយក្រុមកីឡាករលំដាប់ពិភពលោកបែបនេះ។ ការចូលរួមក៏ជាឱកាសដ៏មានមោទនភាពសម្រាប់គ្រួសារខ្ញុំផងដែរ។ឥឡូវនេះខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមនិងលេងនៅចំពោះមុខអ្នកគាំទ្ររបស់យើងឡើយ”។