អង់គ្លេស 1-3 សេណេហ្គាល់៖ Thomas Tuchel រងបរាជ័យជាលើកទីមួយក្នុងការដឹកនាំក្រុមតោកំណាច

ចែករំលែក៖

អង់គ្លេសបានទទួលរងការបរាជ័យលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់លោក Thomas Tuchel ដោយចាញ់សេណេហ្គាល់3-1ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន City Ground ។

តោកំណាចអង់គ្លេសបានចាប់ផ្តើមយ៉ាងល្អដែលពួកគេបាននាំមុខក្រោយក្នុងរយៈពេលត្រឹម 7 នាទី ដោយប្រធានក្រុម Harry Kane បានស៊ុតបញ្ចូលទីសម្រាប់គ្រាប់បាល់ទី 73របស់ខ្លួន ឱ្យអង់គ្លេស។

ប៉ុន្តែអង់គ្លេសត្រូវបានលិចលង់វិញដោយការស៊ុតបញ្ចូលទីដោយ Ismaila Sarr, Habib Diarra និង Cheikh Sabaly របស់ក្រុមសេណេហ្គាល់។

សេណេហ្គាល់បានក្លាយជាក្រុមអាហ្វ្រិកដំបូងគេដែលបានយកឈ្នះក្រុមអង់គ្លេសក្នុងចំណោមការប្រកួត 22 លើកចុងក្រោយ។ សេណេហ្គាល់បានបន្តការប្រកួតមិនដែលចាញ់របស់ពួកគេដល់ទៅ 24 ប្រកួត។

អង់គ្លេសបានទទួលជ័យជម្នះ 15 លើក និងស្មើ 6 ដងពីការប្រកួត 21 លើកមុនរបស់ពួកគេជាមួយនឹងគូប្រជែងមកពីទ្វីអាហ្រ្វិក។

...

គ្រូបង្វឹកថ្មីអង់គ្លេសអាចទទួលបានជ័យជំនះបីដងពីការប្រកួតបួនដំបូងរបស់គាត់ ដោយទើបតែឈ្នះលើក្រុម Andorra ក្នុងលទ្ធផល 1-0 ក្នុងទីក្រុង Barcelona កាលពីថ្ងៃសៅរ៍។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print