យកដំបងវាយសិស្សសាលារួចយកម៉ូតូជិះបាត់បាន៤ថ្ងៃជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្ដាល៖ សិស្សសាលា២នាក់ ជិះម៉ូតូឌុបគ្នា ទៅរៀន ស្រាប់តែមានជនសង្ស័យម្នាក់ឈប់មុខម៉ូតូ រួចយកដំបងឈើជ្រុងដេញវាយជនរងគ្រោះ រួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ លុះបាន៤ថ្ងៃក្រោយមក ជាប់ខ្នោះរបស់សមត្ថកិច្ច ករណី លួចមានស្ថានទំងន់ទោស ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង១៧និង៤០នាទី នៅចំណុចខាងក្រោយវត្តព្រែកតាដួង ស្ថិតនៅក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះចំនួន០១នាក់ ១/ឈ្មោះ សែន ស៊ូជីណាណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល មុខរបរៈ (សិស្ស)។ ជនសង្ស័យឈ្មោះ ហេង ចាន់ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ: (មិនពិតប្រាកដ) ជនសង្ស័យបានធ្វើតេស្តទឹកនោមជា
លទ្ធផល ( វិជ្ជមាន + ) ។វត្ថុតាងចាប់យកមាន
១/ដំបងឈើជ្រុងទំហំ១៥x១៥មួយកំណាត់ មានប្រវែង (៨០ស.ម)។ សម្ភារះបាត់បង់រួមមាន ១/ម៉ូតូម៉ាកហុងដា ZOOMER X ពណ៍ក្រហម ដែលមានស្លាកលេខ ភ្នំពេញ 1HG.1840 ចំនួន០១គ្រឿងដែលជា
មធ្យោបាយរបស់ជនរងគ្រោះ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ ហេង ចាន់ហ៊ាង គឺជាមុខសញ្ញាចាស់ហើយប្រើប្រាស់ជក់ថ្នាំញៀនជាប្រចាំថ្ងៃហើយធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលយើងចាប់ខ្លួនយកទៅដាក់ពន្ធនាគាអស់រយះពេល០៤ឆ្នាំ លុះមកដល់ថ្ងៃទី១៩ខែមិនាឆ្នាំ២០២១ ក៍ត្រូវបានតុលាកាបានចេញដីការដោះលែងអោយគាត់មករស់នៅក្នុងមូលដ្ឋានវិញ។ លុះមកដល់ថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង១៧.៤០នាទី ជនរងគ្រោះឈ្មោះសែន ស៊ូជីណាណា គាត់បានជិះម៉ូតូដឹកមិត្តភក្រ័្តរបស់គាត់ឈ្មោះថុង ស៊ូអេង ក្នុងគោលបំណងមករៀនភាសារអង្គគ្លេស នៅចំណុចភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។ នៅពេលជនរងគ្រោះគាត់ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់តែឃើញជនសង្ស័យឈ្មោះហេង ចាន់ហ៊ាង បានរត់ចេញកាក់ម៉ូតូរបស់ជនរងគ្រោះអោយឈប់ ដោយដៃជនសង្ស័យមានកាន់ដំបងឈើជ្រុងមួយកំណាត់មកជាមួយផងហើយបានធ្វើសកម្មភាពរត់ដេញវាយទៅលើជនរងគ្រោះទាំង០២នាក់ខាងលើនេះធ្វើអោយពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំងក៍បានផ្តួលម៉ូតូរបស់គាត់ចោលនៅលើផ្លូវបេតុងដោយមិនបានដកកូនសោរនោះទេ ហើយបាននាំគ្នារត់ទៅអោយប្រជាពលរដ្ឋដែលរស់នៅជិតខាងជួយពួកគាត់ នៅពេលនោះជនសង្ស័យឈ្មោះហេង ចាន់ហ៊ាង ឃើញមានឱកាសល្អក៍បានលើកយកម៉ូតូរបស់ជនរងគ្រោះខាងលើនេះជិះគេចខ្លួនមកទីសខាងជើងបាត់ទៅ។ ក្រោយមកជនរងគ្រោះគាត់បានខលទូរសព្ទ័ប្រាប់ទៅឪពុក ម្តាយ អំពីរឿងហេតុ ដែលកើតឡើងហើយក្រុមគ្រួសារបានមកជួយនិងជូនពួកគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីអោយសមត្ថកិច្ចយើងជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសខាងលើនេះយកមកចាត់ការតាមនិតិវិធីច្បាប់។
លុះមកដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥ ១៥និង៣០នាទី សមត្ថកិច្ចយើងបានធ្វើការ ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះហេង ចាន់ហ៊ាង បាននៅចំណុចភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print