បុរសជាអ្នករកត្រីម្នាក់ ខណៈកំពុងតែជញ្ចាត់ត្រីសុខៗ ស្រាប់តែខ្យល់គរ ដួលស្លាប់ក្នុងទឹកទន្លេសាប

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នករកត្រីម្នាក់អត់បានហូបបាយ ហេីយបានចេញពីផ្ទះទៅរកត្រី ខណៈពេលដែលកំពុងជញ្ចាត់ត្រីសុខៗ បានវិលមុខខ្យល់គរដួលស្លាប់ក្នុងទឹកទន្លេសាប បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង៣០ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចផ្លូវមាត់ទន្លេ ក្បែរនិងវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពបុរសខាងលើមានឈ្មោះ សុឹម ហេង អាយុ៣០ឆ្នាំ មុខរបរអ្នករកត្រី បច្ចុប្បន្នរស់នៅក្នុងខណ្ឌពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសខាងលើកំពុងតែជញ្ចាត់ត្រីក្បែរនិងច្រាំងទន្លេសាបសុខៗ ស្រាប់តែខ្យល់គរដួលនៅក្នុងទឹកទន្លេ ខណះនោះប្រជាពលរដ្ឋដែលបានឃើញក៏នាំគ្នាទៅជួយសង្រ្គោះផងដែល តែជាអកុសល់ជនរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកទន្លេទៅហើយ ។បន្ទាប់មកប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាស្រង់សពជនរងគ្រោះមកលើខាងលើ ។ ភ្លាមៗនោះក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុធ្វើការពិនិត្យ ។

បេីតាមប្រភពព័ត៌មានពីសាច់ញ្ញាតិជនរងគ្រោះត្រូវជាម្ដាយបានបញ្ជាក់ថា មុនពេលកើតហេតុកូនរបស់គាត់មិនទាន់បានហូបបាយនោះទេដោយមិនហេវបាយ ដោយបានផ្ដាំផ្ញើទៅម្ដាយថាចាំយកបាយអោយហូបផង។ លុះក្រោយមកក៏លឺដំណឹងថាកូនរបស់គាត់បានខ្យល់គរដួលស្លាប់ក្នុងទន្លេបាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើកំណត់ហេតុរួចក៏ប្រគល់សពអោយសាច់ញ្ញាតិយកធ្វើបុណ្យបានប្រពៃណី៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print