ធនាគារពិភពលោកកាត់បន្ថយការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចសកល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ធនាគារពិភពលោក បាន ចេញផ្សាយ «របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ច ពិភព លោក» ថ្មីបំផុត នៅ ថ្ងៃទី ១០ ខែមិថុនា ដោយ បាន កាត់បន្ថយ ការ ព្យាករណ៍ ចំពោះ កំណើន សេដ្ឋកិច្ច សកល ឆ្នាំ ២០២៥ ពី ២,៧ ភាគរយ ដែលជា ការព្យាករណ៍ កាលពី ខែ មករា ឆ្នាំនេះ មកនៅត្រឹម ២,៣ ភាគរយ ដែល ល្បឿនកំណើន នៃ អង្គភាពសេដ្ឋកិច្ច ជិត ៧០ ភាគ រយ ត្រូវបាន កែ សម្រួល ឱ្យ ចុះទាប ។

គេហទំព័រ «CCFR China state-controlled media » ធនាគារពិភពលោកបានថ្លែងថា កំណើនសេដ្ឋកិច្ចពិភពលោក កំពុង បង្អង់ល្បឿន ដោយ សារ របាំងពាណិជ្ជកម្ម និង បរិយាកាសគោលនយោបាយសកល ដែល មិនប្រាកដប្រជា ។ របាយការណ៍ នេះ បាន ប៉ាន់ប្រមាណថា សេដ្ឋកិច្ចនៃ អង្គភាពសេដ្ឋកិច្ចជឿនលឿន នឹង កើន ឡើង ១,២ ភាគរយ ក្នុង ឆ្នាំនេះ ដែល ទាប ០,៥ ភាគរយ បើប្រៀបធៀបនឹងការប៉ាន់ ប្រមាណ កាលពីមុន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print