បុរសម្នាក់ដើរចេញពីរោងចក្រមកតាមផ្លូវ ត្រូវចោរឆក់យកខ្សែ ក ផ្លាកទីនអស់១តម្លឹង២ជី យកទៅបាត់ មិនរំខានដល់សមត្ថកិច្ចខណ្ឌមានជ័យ   

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាស៊យមែន..! ខណៈដែលបុរសម្នាក់កំពុងតែដើរចេញពីរោងចក្រ មកឆ្លងផ្លូវត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកខ្សែ ក ផ្លាកទីនទំងន់១តម្លឹង២ជីយកទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ សុខ ចាន់ អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត  ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមការរៀបរាប់របស់ជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរចេញពីរៀងចក្រ បម្រុងឆ្លងផ្លូវទៅទិញបាយម្ហូបហូប ខណៈកំពុងតែដើរតាមផ្លូវត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីមិនចាំផ្លាកលេខ ឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង ជិះមកធ្វើសកម្មភាពឆក់យកខ្សែក ពី ក របស់ជនរងគ្រោះ ហើយក៏បានជិះម៉ូតួឌុបគ្នារត់គេចខ្លួនបាត់ស្តមោលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៏និងស្រាវជ្រាវក្រុមជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបានដើម្បីកុំឲ្យក្រុមនេះបន្តធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនិងអ្នកដំណើរផ្សេងទៀត

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print