អន្តរជាតិ ៖ យោងតាម GRAZ, Austria, June 10 (Reuters) – កាលពីថ្ងៃអង្គារ អតីតសិស្សម្នាក់បានសម្លាប់មនុស្ស ១០ នាក់ និង ធ្វើអត្តឃាតនៅសាលាអនុវិទ្យាល័យមួយក្នុងទីក្រុង Graz ប្រទេសអូទ្រីស ដែលជាការការបាញ់ប្រហារនៅក្នុង សាលារៀនដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេស។
រដ្ឋមន្ត្រីមហាផ្ទៃលោក Gerhard Karner បាននិយាយថា ០៦នាក់ ក្នុងចំណោមអ្នកស្លាប់ជាស្ត្រី និង០៣នាក់ ជាបុរស ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីអាយុរបស់ជនរងគ្រោះ។ ក្រោយមក មន្ទីរពេទ្យ Graz បាន បញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះទី១០។
លោក Karner បានបន្តថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមអំពីជនរងគ្រោះនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអូទ្រីសបាននិយាយថា ភាគច្រើនជាសិស្ស។
នគរបាលបាននិយាយថា ពួកគេជឿថា ខ្មាន់កាំភ្លើងជនជាតិអូទ្រីសមានអាយុ ២១ឆ្នាំ ត្រូវបានគេប្រទះឃើញ ស្លាប់នៅក្នុងបន្ទប់ទឹកនោះ បានធ្វើសកម្មភាពតែម្នាក់ឯង ដោយចូលទៅក្នុងសាលាកាន់កាំភ្លើង ០២ដើម និង បាញ់រះ។ ហេតុផលនៃការវាយប្រហារនេះ មិនដឹងច្បាស់លាស់នៅឡើយទេ ៕
ដោយ ៖ សិលា