បុរសថៅកែលក់គ្រឿងសំណង់ម្នាក់ធ្លាក់ពីលេីផ្ទះស្លាប់ សង្ស័យបណ្តាលមកពីស្រវឹងស្រា

ចែករំលែក៖

ខេត្តសៀមរាប÷តាមការឲ្យដឹងពីសមត្ថកិច្ចនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មានពលរដ្ឋរាយការណ៍ថា មានករណីមនុស្សធ្លាក់ពីលេីផ្ទះស្លាប់ នៅក្នុងបរិវេណរបងផ្ទះ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថា សពមានឈ្មោះ ឡៅ ឡឹង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ទីកន្លែងកំណើត នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបច្ចប្បន្នរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមវិដេអូ ក្នុងកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានធ្លាក់ចុះពីលើមកក្រោម នៅវេលាម៉ោង២២និង៥៧នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ជនរងគ្រោះស្រវឹងស្រា រអិលជើងធ្លាក់ពីលើផ្ទះកម្ពស់៧,២ ម៉ែត្រ ចុះមកក្រោមបោកក្បាលលើកការ៉ូឡា ក្នុងទីធ្លាបរិវេណរបងផ្ទះបណ្តាលឲ្យស្លាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print