ភ្នំពេញ: យោងតាមរបាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់)
-ចំនួន ១១ករណី ឃាត់ ៤២នាក់(ស្រី ៦នាក់)
-វត្ថុតាងចាប់យកសរុប
-មេតំហ្វេតាមីន(Ice)= ៤៧១,៥៥ក្រាម។
-មេតំហ្វេតាមីន(Wy)= ៥១,៩០ក្រាម។
-កេតាមីន(Ke)= ១០១,៤៣ក្រាម។
-អុិចស្តាសុី(mdma)= ៤២,២៧ក្រាម។
-ហេរ៉ូអុីន(Heroine)= ០,៤០ក្រាម។
-ប្រភេទបទល្មើស៖
+ជួញដូរ ៥ករណី ឃាត់ ២០នាក់(ស្រី ៦នាក់)
+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៩នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)
-អនុវត្ដន៍ដីកា៖ ដីកា ០ ចាប់ ០នាក់(ស្រី ០នាក់)
-កងរាជអាវុធហត្ថ៖ បង្ក្រាប
+ជួញដូរ ២ករណី ឃាត់ ៨នាក់(ស្រី ៣នាក់)
+ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)
– អនុវត្ដន៍ដីកា ០ ចាប់ ០នាក់(ស្រី ០នាក់)
-អ្នកមានផ្ទុកសារធាតុញៀន ១៣នាក់
+ជួញដូរ = ០នាក់/២៩នាក់
+ប្រើប្រាស់ = ១៣នាក់/១៣នាក់
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
ប៉ូលីស: ៤អង្គភាព
១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៣៤ក្រាម, Ke ១,៥៣ក្រាម និងMDMA ០,៣៧ក្រាម។
២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣១,១៣ក្រាម។
៣ / ពោធិ៍សាត់៖ ជួញដូរ ២ករណី ឃាត់ ១១នាក់ ស្រី ៣នាក់ ចាប់យកIce ២១២,២៧ក្រាម។
៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់។
កងរាជអាវុធហត្ថ : ៤អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៤ក្រាម, Ke ១,៥៣ក្រាម និងMDMA ០,៣៧ក្រាម។
២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ៣១,១៣ក្រាម។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកWy ៥១,៩០ក្រាម, Ke ៩៩,៩០ក្រាម, MDMA ៤១,៩០ក្រាម និងHeroine ០,៤០ក្រាម៕ដោយ ស សម