កម្លាំងចម្រុះខេត្តកំពង់ធំបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ អំឡុងរដូវបិទនេសាទ ដោយរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ធំ៖ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកជើងលោង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង រួមមាន របាំងស្បៃមុង ចំនួន ២៧របាំង ប្រវែង១៣០០ម៉ែត្រ, ទ្បុក ចំនួន ៥៤គ្រឿង,លូ ៥៤មាត់,បង្គោលចំនួន ៥៥០ ដើម និងបានចាក់លែងកូនត្រីចូលទន្លេវិញ។

ទន្ទឹមគ្នានេះដែរ សង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក៏បានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចព្រែកកំពីងតាគង់ និងចំណុច ព្រែករលំាងទ្រុង ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាលទ្ធផល កម្លាំងចម្រុះ បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកនៅហ្នឹងកន្លែង រួមមមាន របាំងស្បៃមុងចំនួន ៨របាំងប្រវែង២៤០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន ៩របាំងប្រវែង៥៩០ម៉ែត្រ ឡុកចំនួន ១៧គ្រឿង លូចំនួន២៦មាត់ និងបង្គោលឈើចំនួន ១០២០ដើម។

គួរបញ្ជាក់ថា រដូវបិទនេសាទចូលមកដល់ មន្ត្រីជំនាញ បានចុះធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ បានជ្រាបមកហើយ ស្ដីពីការបិទនេសាទក្នុងរដូវត្រីពងកូននេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print