Grealish របស់ Man Cityនិងកីឡាករ៤រូបរបស់តោខៀវ ខកខានទៅប្រកួត Club World Cup

ចែករំលែក៖

កីឡាករ Raheem Sterling, Joao Felix, Axel Disasi និង Ben Chilwell ត្រូវបានកាត់ចេញពីក្រុម Chelsea សម្រាប់ការប្រកួត FIFA Club World Cup ខណៈដែល Jack Grealish មិនត្រូវបានជ្រើសរើសដោយ Manchester City ទៅលេងនៅទឹកដីអាមេរិកឡើយ។

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Grealish ត្រូវបានគេរំពឹងថានឹងអវត្តមាន ខណៈដែលកីឡាករវ័យ 29 ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួតត្រឹមតែចំនួន 7 ដងក្នុងឆ្នាំ 2024-25 ។ កីឡាករទាំង 27 របស់ Man City ក៏មិនរាប់បញ្ចូលអតីតប្រធានក្រុម Kyle Walker ដែលបានចំណាយពេលពាក់កណ្តាលទីពីរនៃរដូវកាលមុនក្នុងការខ្ចីជើងនៅ AC Milan ប៉ុន្តែមានខ្សែការពារអង់គ្លេស John Stones ដែលមិនបានលេងតាំងពីខែកុម្ភៈ ដោយសាររបួសភ្លៅត្រូវបានជ្រើសរើសទៅវិញ។

ចំណែកក្រុមតោខៀវ Chelsea ដែលមាន 28 នាក់មិនមានកីឡាករ៤រូបដែលធ្វើឱ្យពួកគេចំណាយអស់ប្រហែល 179 លានផោនក្នុងថ្លៃផ្ទេរ ហើយទាំងអស់នោះបានបញ្ចប់កាលពីរដូវកាលមុនដោយខ្ចីជើង។

Sterling មានតម្លៃ 50 លានផោននៅពេលដែលគាត់បានមកពី Manchester City ក្នុងឆ្នាំ 2022 ប៉ុន្តែខ្សែប្រយុទ្ធអង់គ្លេសវ័យ 30 ឆ្នាំរូបនេះបានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយ Arsenal ដោយចាប់ផ្តើមលេងបានត្រឹមតែ 13 ប្រកួត និងស៊ុតបញ្ចូលទីបានម្តង។ Felix បានផ្លាស់ទៅ Chelsea ជាអចិន្ត្រៃយ៍កាលពីរដូវក្តៅមុនក្នុងតម្លៃ 45 លានផោន និងស៊ុតបញ្ចូលទីបាន 7 គ្រាប់ពីការបង្ហាញខ្លួន 20 មុនពេលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ 25 ឆ្នាំបានបញ្ចប់យុទ្ធនាការក្នុងលក្ខខណ្ឌខ្ចីជើងនៅ AC Milan ។ ក្រុមតោខៀវបានចំណាយប្រាក់ 38.5 លានផោនដើម្បីចុះហត្ថលេខាលើ Axel Disasi ពី Monaco ក្នុងឆ្នាំ 2023 ហើយខ្សែការពារសញ្ជាតិបារាំងវ័យ 27 ឆ្នាំរូបនេះបានលេង 17 ប្រកួតកាលពីរដូវកាលមុនមុនពេលបញ្ចប់រដូវកាលក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយ Aston Villa ។

កីឡាករ Chilwell ត្រូវបានតោខៀវទិញលើតម្លៃ 45 លានផោនក្នុងឆ្នាំ 2020 ហើយបន្ទាប់ពីលេងជាមួយ Chelsea ត្រឹមតែមួយប្រកួតកាលពីរដូវកាលមុន ខ្សែការពារឆ្វេងសញ្ជាតិអង់គ្លេសវ័យ 28 ឆ្នាំបានចំណាយពេលនៅសល់នៃរដូវកាលនេះជាមួយ Crystal Palace ដោយក្លាយជាកីឡាករបម្រុងដែលមិនប្រើប្រាស់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Eagles’ FA Cup លើក្រុម Manchester City ។

អ្នកចាំទីសញ្ជាតិស៊ែប៊ី Djordje Petrovic វ័យ 25 ឆ្នាំនឹងមិនធ្វើដំណើរទៅសហរដ្ឋអាមេរិកទេ បន្ទាប់ពីបានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ Strasbourg ។

សមាជិកក្រុម Chelsea ដែលនឹងទៅលេងកម្មវិធីក្លឹបបាល់ទាត់ពិភពលោក

អ្នកចាំទី៖ Robert Sanchez, Filip Jorgensen, Mike Penders, Gaga Slonina ។

ខ្សែការពារ៖ Marc Cucurella, Tosin Adarabioyo, Benoit Badiashile, Levi Colwill, Mamadou Sarr, Moises Caicedo, Trevoh Chalobah, Reece James, Malo Gusto, Aaron Anselmino, Josh Acheampong ។

ខ្សែបម្រើ៖ Pedro Neto, Enzo Fernandez, Cole Palmer, Noni Madueke, Dario Essugo, Andrey Santos, Kiernan Dewsbury-Hall, Romeo Lavia ។

...

ខ្សែប្រយុទ្ធ៖ Liam Delap, Nicolas Jackson, Christopher Nkunku, Tyrique George, Marc Guiu ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print