ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗៗចំនួន ១០ ដូចខាងក្រោម ៖
១- ការនិយាយថា កម្ពុជា សុខចិត្តដកកងទ័ពពីតំបន់មុំបីដោយសារសម្តេចតេជោ ហ៊ុន សែន ចាញ់សម្លុតលោកថាក់ស៊ីន = នេះជាការប្រឌិតរឿងដែលជនក្បត់ជាតិ៣ជំនាន់ បង្កើតឡើងផ្សារភ្ជាប់ទៅនឹងរឿងឃាដកម្ម លឹម គឹមយ៉ា ដើម្បីបំបែកបំបាក់ចំចងទាក់ទងរវាងគ្រួសារថាក់ ស៊ិន និងគ្រួសារត្រកូលហ៊ុន?
២- លទ្ធផលនៃការបិទច្រកព្រំដែនកម្ពុជា-ថៃនាំឲ្យប្រជាជនថៃផ្ទុះការតវ៉ាប្រឆាំងអាជ្ញាធរថៃ = ដោយសារពួកគេបាត់ទីផ្សាររកស៊ី?
៣- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមបានក្លែងបន្លំរូបភាពក្លែងក្លាយធ្វើជាកងទ័ពខ្មែរដកថយពីចំណុចឈរជើងបច្ចប្ប្នន្ន = ពួកអានេះនៅមិននៅចង់បានខ្នោះដៃ?
៤- អាក្រុមឧទ្ទាមជ្រុលនិយមដែលប្រឌិតវីដេអូក្លែងក្លាយមួលបង្កាច់កងទ័ពនៅខ្សែព្រំដែនបើចាប់បានត្រូវដាក់គុកវាអស់មួយជីវិត = កុំឲ្យវាព្រហើនពេក និងកុំឲ្យវាបំផ្លាញជាតិ?
៥- ពីមិនទាន់បិទព្រំដែន ផ្សារផ្សោរនីមួយៗមានមនុស្សអ៊ូអរ = ឥឡូវបិទព្រំដែនហើយផ្សារមួយៗស្ងាត់ជ្រងំ ស្ងាត់ដូចចោរលួចសេះ ទំនិញសល់ពេញៗតូប។
៦- ការចង់ផ្តាច់ចរន្តអគ្គីសនី និងបណ្តាញអាំងទែរណែតឱ្យកម្ពុជា = គ្រាន់បង្ហាញថាថៃកំពុងទាល់ច្រក កិច្ចដំណើរការប្រជុំគណកម្មាធិការចម្រុះព្រំដែននៅតែដំណើរការតាមកម្មវិធីគ្រោងទុក។
៧- ការដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិអត់មានការផ្លាស់ប្តូរទេ = រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណកម្មាធិការរៀបចំឯកសារដាក់ពាក្យរួចហើយ។
៨- ទោះបីភាគីថៃ និងក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរ និងថៃប្រើឧបាយកលរារាំងយ៉ាងណាក៏ដំណើរការដាក់ទៅតុលាការនៅតែទៅមុខ = អង្ករកំពុងក្លាយទៅជាបាយបណ្តើរៗហើយ។
៩- បើរាជរដ្ឋាភិបាលថៃមិនកាន់ជើងក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ = រាជរដ្ឋាភិបាលថៃគួរតែចាប់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះបញ្ជូនមកឱ្យកម្ពុជាចាត់ការតាមច្បាប់។
១០- នៅពេលនេះក្រុមជ្រុលនិយមកាន់តែបង្កើនសកម្មភាពផ្សាយព័ត៌មានក្លែងក្លាយបំភាន់សាធារណមតិឱ្យយល់ច្រឡំ = បងប្អូនប្រជាជនខ្មែរនៅក្នុង និងក្រៅប្រទេសមិនគួរជឿការផ្សាយរបស់ពួកវាទេ ទទួលយកតែដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិបានហើយ៕
ដោយ ៖ សិលា