លោក ថន វណ្ណារ៉ា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យនារី២នាក់បានស្លាប់ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីរបទល្មើស

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ជនត្រូវចោទ ឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ពីបទ ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើបណ្តោយផ្លូវលេខ ១០១៩ ប្រសព្វផ្លូវលេខ ៥៨P ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក LANDCRUISER ពណ៌ប្រផេះ ផ្លាកលេខ រដ្ឋ 17-2-0304 បើកបរដោយឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ក្នុង ស្ថានភាពស្រវឹងដែលមានកម្រិតជាតិអាល់កុល ១,០៨ mg/L និងបានបត់ឆ្វេងឆ្លងផ្លូវដោយមិនគោរពសិទ្ធិយាន ផ្លូវត្រង់ បណ្តាលឲ្យម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ពណ៌ស ផ្លាកលេខ ភ្នំពេញ 1LK-2885 បើកមកបុកចំទ្វារ រថយន្តខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ពៅ អេណា ភេទស្រី ដែលជាអ្នកបើកបរម៉ូតូស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងឈ្មោះ ប៉ែន លីន ភេទស្រី ជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិតក្រោយពេល បញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print