ត្រីក្លាសសេជាង២០តោនត្រូវសមត្ថកិច្ចបង្ក្រាបបានខណៈឈ្មួញកំពុងដឹក​ជញ្ជូ​ន​នាំចូល​ពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅវេលាម៉ោង១៥និង០០​នាទី ថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក​ យី​ យក់សាន​ នា​យការិយាល័យនគរ​បាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានដឹក​នាំកម្លាំងពិនិត្យឃេីញរថយន្តសាំយ៉ុងចំនួន​០៨គ្រឿងបានដឹកត្រីក្លាសេប្រភេ​ទ(ត្រីពោនិងត្រីកាប)​នាំចូល​ពីប្រទេសថៃ​ មកក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ចំណុចភូមិអូរតាគី​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង។

លោកវរសេនីយ៍ឯក​ យី​ យក់សាន បានបញ្ជាក់ថា ត្រីទាំងអស់មានចំនួន២៤តោន​ សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋានដើម្បីធ្វេីការសាកសួរ​ ហេីយលទ្ធផល​នៃ​ការសាកសួរបានដឹងថា​ រថយន្តទាំ​ង​០៨គ្រឿងដែលដឹកត្រីនេះមានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជល​ផលនៃ​ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចំនួនតែ​១០​តោនតែប៉ុណ្ណោះ​ ដូច្នេះត្រីក្លាសេចំនួន១៤​តោន​ទៀតមិនមានការអនុញ្ញាតនោះទេ។

...

ស្របតាមអនុសាសន៍របស់លោក កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញាអមសាលា​ដំបូងខេត្តបាត់ដំបង​ រថយន្តនិងត្រីក្លាសេទាំងនេះសមត្ថកិច្ចបានបញ្ជូនទៅជំនាញជល​ផលនៃមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសាទដេីម្បីអនុ​វត្តបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print