ទឹកទន្លេទាំងបីបន្តហក់ឡើង បន្ទាប់ពីភ្លៀងធ្លាក់រាយ ប៉ាយនៅភូមិសាស្ត្រខេត្តស្ទឹងត្រែង ខណៈអាជ្ញាធរប្រាប់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ទឹកទន្លេទាំងបីបានហក់ឡើងជាបន្តបន្ទាប់ ដោយសារភ្លៀងបានធ្លាក់ជាប់គ្នារាយប៉ាយនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែង បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃកូនព្យុះឈ្មោះ វូទីប លើកទី១ (TS WUTIP 2501) បាននិងកំពុងមានឥទ្ធិពលប្រយោលមកលើខេត្តស្ទឹងត្រែង និងខ្យល់មូសុងនិរតី បាននិងកំពុងមានឥទ្ធិពលខ្លាំងមកលើខេត្តស្ទឹងត្រែង។

ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៥ មានខ្យល់បក់មកពីទិសនិរតី មានល្បឿនពី២ ទៅ៥ម៉ែត្រ/វិនាទី និងមានខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ៨មែត្រក្នុង១វិនាទី ទៅ១២ម៉ែត្រក្នុងមួយវិនាទី។ ការណ៍នេះ បានធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ កើតឡើងក្នុងភូមុសាស្ត្រខេត្តស្ទឹងត្រែង។ ដូច្នេះប្រជាជនត្រូវមានការប្រុងប្រយត្នខ្ពស់ ដើម្បីចៀសវាងនូវហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ។

...

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និង ឧតុនិយម ទន្លេនេគង្គថ្ងៃទី១២ ខែមិថុនា មានកម្ពស់ ៤.៤២ម៉ែត្រ ខណៈម្សិលមិញមានកម្ពស់ ៤.៣៤ម៉ែត្រ។ ចំណែកទន្លេសេសានមានកម្ពស់ ៣.១៥ម៉ែត្រ ខណៈម្សិលមិញមានកម្ពស់ ៣.០៥ម៉ែត្រ។ ដោយឡែកទន្លេសេកុងសៀមប៉ាង មានកម្ពស់ ៤.២៥ម៉ែត្រ ខណៈម្សិលមិញមានកម្ពស់ ៣.២៤ម៉ែត្រ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print