កូនប្រុសវាយបំផ្លាញផ្ទះឪពុកអាយុ ៨៧ឆ្នាំ ប៉ូលិសឃាត់ខ្លួនតាមសំណូមពរឪពុកឲ្យអប់រំ ៤៨ម៉ោង

ចែករំលែក៖

ខេត្តកណ្ដាល÷កូនប្រុសម្នាក់ឈ្មោះ ឆិល សុភ័ស្ភ អាយុ ៥០ឆ្នាំ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង១០នាទីល្ងាច នៅផ្ទះឪពុកបង្កើតខ្លួនឯងឈ្មោះ ឈួន ឆិល អាយុ ៨៧ឆ្នាំ ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុ ជន រងគ្រោះជាឪពុកបានត្រឡប់មកពីស្រែវិញ ក៏ឃើញកញ្ចក់ទ្វារផ្ទះ ចានឆ្នាំង និងតុ បែកខ្ចាត់ខ្ចាយពេញផ្ទះ។ ជនសង្ស័យនៅពេលឃើញឪពុកមកដល់ ក៏នៅតែបន្តបោកបំផ្លាញបន្ថែមទៀត។ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងប៉ូលិសបានចុះឃាត់ខ្លួនជនសង្ស័យ ដែលបានសារភាពថា ខ្លួនវាយបំផ្លាញទាំងស្រវឹង។ ជន សង្ស័យគ្មានសារធាតុញៀនក្នុងខ្លួនឡើយ។

លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះជាឪពុកមិនមាន បំណងប្ដឹងផ្ដល់ទេ ដោយស្នើសុំឲ្យសមត្ថកិច្ចធ្វើការអប់រំជនសង្ស័យរយៈពេល ៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយអនុញ្ញាតហើយត្រឡប់មកលំនៅឋានវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print