យន្តហោះឥណ្ឌា ដឹកអ្នកដំណើរ ២៤២នាក់ បានធ្លាក់ពេលចាប់ផ្តើមហោះហើរ

ចែករំលែក៖

ជើងហោះហើរ Air India ទៅកាន់ទីក្រុងឡុងដ៍ បានធ្លាក់ខណៈពេលកំពុងហោះឡើងនៅជិតអាកាសយានដ្ឋាន Ahmedabad ក្នុងប្រទេសឥណ្ឌា។ យន្តហោះនេះដឹកមនុស្ស២៤២នាក់។

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាបាននិយាយថា “មនុស្សជាច្រើនបានស្លាប់” ក្នុងការធ្លាក់យន្តហោះនោះ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដមិនត្រូវបានបញ្ចេញទេ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។
យោងតាមទិន្នន័យរបស់ FlightRadar24 យន្តហោះបានបាត់បង់សញ្ញានៅចម្ងាយ 620 ហ្វីតភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ យន្តហោះបានធ្វើការហៅទៅកាន់ដី មុនពេលបាត់បង់ទំនាក់ទំនង។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ Air India មានអ្នកដំណើរចំនួន 230 នាក់ និងសមាជិកនាវិកចំនួន 12 នាក់នៅលើយន្តហោះដែលបានធ្លាក់នោះ។ Air India បាននិយាយថា ក្នុងចំណោមអ្នកដំណើរ ២៣០នាក់នោះ មាន ១៦៩នាក់ជាជនជាតិឥណ្ឌា អង់គ្លេស ៥៣នាក់ ម្នាក់ជាជនជាតិកាណាដា និង ៧នាក់ជាជនជាតិព័រទុយហ្គាល់។
ការិយាល័យការបរទេសអង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានក្នុងប្រទេសឥណ្ឌា ដើម្បី “បង្កើតការពិតជាបន្ទាន់ និងផ្តល់ការគាំទ្រដល់អ្នកពាក់ព័ន្ធ”។
បន្ទាប់ពីមានព័ត៌មានធ្លាក់យន្តហោះ Air India នៅប្រទេសឥណ្ឌា ភាគហ៊ុនរបស់ Boeing បានធ្លាក់ចុះ 7.8% ។
យន្តហោះដែលជាប់ពាក់ព័ន្ធនឹងការធ្លាក់នេះ ត្រូវបានគេកំណត់ថាជាយន្តហោះ Boeing 787-8 Dreamliner ដឹកមនុស្សជាង 240 នាក់ រួមទាំងអ្នកដំណើរ និងនាវិកផងដែរ។ យន្តហោះបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad (ឥណ្ឌា) ទៅកាន់ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។
យោងតាមការអាប់ដេតពីអគ្គនាយកអាកាសចរណ៍ស៊ីវិលរបស់ឥណ្ឌា Faiz Ahmed Kidwai យន្តហោះដែលធ្លាក់នោះបានដឹកមនុស្ស ២៤៤នាក់ ក្នុងនោះមានអ្នកដំណើរ២៣២នាក់ និងសមាជិកនាវិក១២នាក់៕

...

រូបថត​: X

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print