ក្មេងតូចៗដុតសំរាមលេង បង្កជាអគ្គិភ័យឆាបឆេះប៉ារ៉ែតរាប់ពាន់ដុល្លារ និងសម្ភារៈពលរដ្ឋមួយចំនួននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល÷នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង១៥នាទីព្រឹក អគ្គិភ័យមួយបានឆាបឆេះប៉ារ៉ែត (សម្រាប់ទ្រទំនិញ) រាប់ពាន់ដុល្លារ និងរាលដាលដល់សម្ភារៈមួយចំនួនទៀតរបស់ប្រជាពលរដ្ឋ នៅចំណុចដីឡូភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល។ ហេតុការណ៍នេះបង្កឡើងដោយក្មេងប្រុសស្រី ២នាក់ ដុតសំរាមលេង។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះប៉ារ៉ែតឈើ ៦០០ប៉ារ៉ែត ប៉ារ៉ែតជ័រ ៥០០ប៉ារ៉ែត និងកងឈើ ១.០០០កង ដែលជារបស់ម្ចាស់ឈ្មោះ ហ៊ាង ម៉េងហួរ អាយុ ៣៤ឆ្នាំ។ ការខូចខាតសរុបជាទឹកប្រាក់ប្រមាណ ៦.០០០ដុល្លារ។

ភ្លើងក៏បានរាលដាលដល់មុខផ្ទះរបស់ម្ចាស់ឈ្មោះ ហ៊ុល ញ៉េម អាយុ ៤៥ឆ្នាំ បណ្ដាលឲ្យខូចខាតម៉ាស៊ីនបោក ខោអាវ ១គ្រឿង, កញ្ចក់បង្អួច ២, តង់ជ័រ ៣តង់, ធុង ទឹកកក ១, និងរោងមាន់ទំហំ ២ម៉ែត្រx៣ម៉ែត្រ ឆេះខ្ទេចទាំងស្រុង។

ក្រោយកើតហេតុ កម្លាំងនគរបាលពន្លត់អគ្គិភ័យស្រុកអង្គស្នួល បានប្រើប្រាស់រថយន្ត ១គ្រឿង និងទឹកអស់ ១ឡាន ដើម្បីពន្លត់។ កម្លាំងចម្រុះសរុប ៥៧នាក់ បានចូលរួមជួយអន្តរាគមន៍រហូតភ្លើងរលត់ ១០០% នៅវេលាម៉ោង ១០:១០នាទីថ្ងៃដដែល។ ករណីនេះមិនបង្កឲ្យមានអ្នករងរបួសដល់មនុស្សឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print