ខេត្តព្រះវិហារ ៖ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងជួរមុខកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
ពិធីនេះប្រព្រឹត្តទៅនៅកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខុទ្ទកាល័យថ្នាក់ដឹកនាំទាំង៣ព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើននាក់។
អំណោយប្រគល់ជូនដល់កងកម្លាំងជួរមុខការពារព្រំដែននាពេលនេះរួមមាន៖
១.អង្ករចំនួន៥តោន
២.មីចំនួន៤០០កេស
៣. ត្រីខកំប៉ុងចំនួន៤០០យួរ
៤.ត្រីងៀតចំនួន១០០គីឡូក្រាម
៥.សៀងដបចំនួន៤០០ដប
៦.ទឹកស៊ីអ៊ីវចំនួន៤០០យួរ
៧.ទឹកត្រីចំនួន៤០០យួរ
៨.ទឹកសុទ្ធ(១៥០ml) ចំនួន៤០០កេស
៩.បារីចំនួន២០០សុង
១០.អាវការពារគ្រាប់មួយចំនួន
១១.ថ្នាំពេទ្យ ២៨មុខ
១២. សៀងផ្អែម ចំនួន១០០ក្រឡ
១៣.ឆៃប៉ូវផ្អែមចំនួន៥០គីឡូក្រាម
១៤.ត្រសក់ចាវចំនួន៥០គីឡូក្រាម
១៥.ថវិកា២០លានរៀល។ នេះបើយោងតាម ប្រភព នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃព្រឹទ្ធសភា ៕
ដោយ ៖ សិលា