អន្តរជាតិ ៖ យ៉ាងហោចណាស់ក៏មាន អ្នកស្លាប់បាត់បង់ជីវិត ២៤២នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌា Boeing 787-8 Dreamliner ជើងហោះហើរ Air India 171 មានគោលដៅហោះឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ដែលផ្ទុកមនុស្ស ២៤២នាក់។
តាមរយៈព័ត៌មានបានឱ្យដឹងថា ៖ នរគបាល ឥណ្ឌាបានអះអាងថា ៖ យន្តហោះនេះបាន ធ្លាក់ក្រោយហោះហើរឡើងបានបន្តិចនៅត្រង់តំបន់ មាន ផ្ទះប្រជាជនរស់នៅ មិនឆ្ងាយ ប៉ុន្មាន ពីអាកាសយានដ្ឋាន ហោះហើរឥណ្ឌា ក្រៅពីអ្នកដំណើរតាមយន្តហោះក៏មានមនុស្សនៅក្រោមដីស្លាប់បាត់បង់ជីវិតដូចគ្នា។ អាជ្ញាធរឥណ្ឌាកំពុងបន្តពន្លត់ភ្លើង និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន មូលហេតុនៃការធ្លាក់នៅមិនទាន់មានរបាយការណ៍នៅឡើយនោះទេ ៕
ដោយ ៖ សិលា
...