ភ្នំចំនួន១១កន្លែង គ្រោងរៀបចំជាតំបន់ការពារធម្មជាតិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អនុវត្តនូវគោលដៅជាយុទ្ធសាស្ត្រក្នុងការអភិរក្សជីវៈចម្រុះ ដោយផ្សារភ្ជាប់នឹងគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ កម្មវិធី និងសកម្មភាពអភិវឌ្ឍន៍ និងដើម្បីចូលរួមការពារនិងថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ធម្មជាតិបរិស្ថាន និងរក្សាបាននូវនិយ័តភាព គុណភាពប្រភពទឹកក្រោមដី ក៏ដូចជាការចូលរួមថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិ មន្ទីរ បរិស្ថាន ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងរៀបចំភ្នំ ចំនួន១១កន្លែង ជាតំបន់ការពារធម្មជាតិ ដេីម្បីបម្រេីដល់វិស័យទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងសម្រេចការរៀបចំបង្កេីតតំបន់សក្កានុពលភ្នំទាំង១១ ជាតំបន់ការពារធម្មជាតិ ដេីម្បីពង្រីក និងបម្រេីដល់វិស័យទេសចរណ៍ ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។
សូមបញ្ជាក់ថា ភ្នំ ទាំង១១កន្លែង ដែលត្រូវរៀបចំជាតំបន់ការពារធម្មជាតិ រួមមាន ១ -ភ្នំម៉ាឡៃ(ភ្នំរាំង) ស្ថិតនៅឃុំអូរស្រឡៅ ស្រុកម៉ាឡៃ មានផ្ទៃដី១០៨ហិកតា, ២-ភ្នំវែង ស្ថិតនៅឃុំអូរសំព័រ ស្រុកម៉ាឡៃ មានផ្ទៃដី២៧០ហិកតា, ៣-ភ្នំទឹកចេញ ស្ថិតនៅឃុំម៉ាឡៃ ស្រុកម៉ាឡៃមានផ្ទៃដី ២៣២ហិកតា, ៤-ភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកមង្គលបូរី មានផ្ទៃដី ៥៥ហិកតា, ៥-ភ្នំបន្ទាយនាង ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី មានផ្ទៃដី ៣,៦៧ហិកតា, ៦-ភ្នំប្រាសាទ ស្ថិតនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី មានផ្ទៃដី ៦ហិកតា , ៧-ភ្នំកងវ៉ា ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានផ្ទៃដី ៥០ហិកតា, ៨-ភ្នំខ្លាកូន ស្ថិតនៅសង្កាត់កំពង់ស្វាយ-អូរអំបិល ក្រុងសិរីសោភ័ណ មានផ្ទៃដី ៦៨ហិកតា, ៩-ភ្នំពង្រ ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានទំហំផ្ទៃដី ១៥.៧៦ហិកតា, ១០-ភ្នំជ្រាប់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ មានផ្ទៃដី ៦២ហិកតា  និងទី១១-ភ្នំសេះ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ មានផ្ទៃដី ២២ហិកតា ៕

...

 

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print