ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ៖ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
...
ដោយ ៖ សិលា