នារី​ម្នាក់​ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​អេតចាយ​ពី​ក្រោយ​បណ្តាល​ឲ្យដួល​រង​របួស​ធ្ងន់​

ចែករំលែក៖

​ ភ្នំពេញ​៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ZOOMER X ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​ម៉ូតូ​រ៉ឺម៉ក​អេតចាយ​ពី​ក្រោយ​បណ្តាល​ឲ្យ​ដួល​រង​របួស​បែក​ក្បាល​ ។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៣០នាទី​យប់​ ថ្ងៃ​ទី​១២ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ទល់មុខ​KTV ឌីយ៉ាម៉ង់​ធាល​ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៧៣​សង្កាត់​ទួលស្វាយព្រៃ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​បាន​ឃើញ​បុរស​២នាក់​បានជិះ​ម៉ូតូ​សណ្តោង​រម៉ក​អេតចាយ​ បានឈប់​តាម​បណ្ដោយ​ផ្លូវ​១៧៣ទិសដៅ​ពី​លិច​ទៅ​កេីត​ ដេីម្បី​រេីស​អេតចាយ​នៅ​ចិញ្ចើម​ផ្លូវ​ក្បែរ​នោះ​ ហើយ​គាប់​ជួន​ពេល​នោះ​ក៍ស្រាប់​តែ​មាន​នារី​វ័យ​ក្មេង​ម្នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ZOOMER X ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JR 6383 បានជិះ​បោះ​ពួយ​ក្នុង​ទិសដៅ​ស្រប​គ្នា​ ហ្រ្វាំង​មិន​ទាន់​ក៍ជ្រុល​ទៅ​បុក​និង​រម៉ក​ពី​ក្រោយ​បណ្តាល​ឲ្យម៉ូតូ​ដួល​រងការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​នារី​រូប​នោះ​ដួល​របួស​បែក​ក្បាល​ ហូរ​ឈាម​ ត្រូវ​បាន​ដឹក​តាម​រថយន្ត​សាមុយ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ ។
​ ដោយ​ឡែក​ខាង​ម៉ូតូ​រម៉ក​អេតចាយ​វិញ​ អត់​មាន​ខូចខាត​ ហើយ​ក៍អត់មានអ្នក​រងរបួស​ដែរ​ ។
​ ក្រោយ​កេីត​ហេតុ​ នៅ​សល់​មធ្យោបាយ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដំណោះស្រាយ​ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print