ការស្ទង់មតិរបស់បណ្តាញCGTN ៖ពីក្រុងហ្សឺណែវដល់ក្រុងឡុងដ៍ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកទន្ទឹងរង់ចាំអាមេរិក ” ដើរស្របតាមទិសដៅរួម” ជាមួយចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖កិច្ចសន្ទនា រវាងភាគីទាំង ពីរ ចិន និង អាមេរិក នៅក្រុង ឡុងដ៍ប្រកប ដោយ ភាព ស្មោះត្រង់ និង ស៊ីជម្រៅ ធ្វើ ឱ្យ មជ្ឈដ្ឋានសាធារណ មតិ មាន សុទិដ្ឋិនិយមនិងការ តាម ដាន យ៉ាង មធ្យ័តចំពោះអនាគត នៃ កិច្ចពិគ្រោះពិភាក្សាអំពី សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាង ចិន និងអាមេរិក ។

គេហទំព័រ «CCFR China state-controlled media » បណ្តាញ CGTN របស់ អគ្គ ស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិម ចិនបាន ប្រកាស លទ្ធផល នៃ ការ ស្ទង់ មតិចំពោះ អ្ន ក ប្រើប្រាស់ បណ្តាញ អ៊ីនធឺណែត ដែល បង្ហាញថា អ្នក ផ្តល់ បទសម្ភាសន៍ យល់ ឃើញជា ទូទៅថា កិច្ច សន្ទនាលើក នេះ បាន បញ្ចេញ សញ្ញា វិជ្ជមាន សម្រាប់ ការ អនុវត្ត គំនិត ឯកភាពរួម របស់ ប្រមុខ រដ្ឋ នៃប្រទេស ទាំង ពីរ ដែលឈាន ដល់ ក្នុង កិច្ច សន្ទនា តាម ទូរស័ព្ទ និង បន្ធូរបន្ថយភាពតានតឹង ផ្នែក សេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាង ភាគីទាំង ពីរ ហើយ អំពាវនាវ ឱ្យ អាមេរិក ដើ រ ស្របតាមទិសដៅជា មួយ ភាគីចិន ដើម្បីអនុវត្ត ឱ្យ បាន ល្អ នូវ គំនិត ឯកភាពរួម ក្នុង កិច្ច ប្រជុំ ។
គេហទំព័រ «CCFR China state-controlled media » អ្នក ផ្តល់ បទសម្ភាសន៍ ចំនួន ៨៥,២ភាគរយ យល់ ឃើញថា ការ ដែល ចិន និង អាមេរិក បង្កើន កិច្ច សហប្រតិបតិ្តការ ខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម មិន ត្រឹម តែ មាន អំណោយ ផល ដល់ ការ អភិវឌ្ឍ រៀងខ្លួន ប៉ុណ្ណោះទេ ប៉ុន្តែ ថែម ទាំង ផ្តល់ ការ ធានា ដ៏សំខាន់ចំពោះ ស្ថិរភាពនៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ ផ្គង់សកល លោក ផង ដែរ ។ អ្នក ផ្តល់ បទសម្ភាសន៍ ចំនួន ៨៧,១ភាគរយ យល់ ឃើញថា ការ ដែល ទំនាក់ទំនង ផ្នែក សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ចិននិង អាមេរិក អភិវឌ្ឍ ប្រកប ដោយ ភាព ល្អ បរិសុទ្ធ និង ស្ថិរភាព មិន ត្រឹម តែអាច ផ្តល់ ផល ប្រយោជន៍ ដល់ ប្រជាជន នៃ ប្រទេស ទាំង ពីរ ប៉ុណ្ណោះទេ ប៉ុន្តែថែម រួម ចំណែក ដ៏សំខាន់ ដល់ កំណើនសេដ្ឋកិច្ច សកល ផង ដែរ ។
គេហទំព័រ «CCFR China state-controlled media » បណ្តាញ CNNរបស់ អាមេរិក បាន បង្ហាញ ពី សុទិដ្ឋិនិយមនិង ការតាមដាន យ៉ាង មធ្យ័តចំពោះគំនិត ឯកភាពរួម ក្នុង កិច្ច សន្ទនា និង លើ ក ឡើង ថា “គ្មាន អ្នក ណា ចង់ ត្រឡប់ ទៅ រក ស្ថានការណ៍ បដិបក្ខ គ្នាដូច ខែ មេសា នោះឡើយ ។” តាម ពិត ទៅ អាមេរិក បង្ក ជម្លោះ ពាណិជ្ជកម្ម ក្រោម ហេតុផល “ខាតបង់ ” គឺ គ្មាន ភស្តុតាងជាក់ស្តែង ពីព្រោះ ឱនភាព ពាណិជ្ជកម្មរបស់ អាមេរិក ជា មួយ ប្រទេ សចិន បាន កាត់ បន្ថយពី ចំនួន ៤៧,៥ភាគរយ កាល ពីឆ្នាំ ២០១៨ មក នៅត្រឹម ២៤,៦ភាគរយ កាល ពីឆ្នាំ ២០២៤ ដែល ឱនភាព ពាណិជ្ជកម្មរបស់ អាមេរិក ជា មួយ ប្រទេ សចិននៅឆ្នាំ ២០២៤ មាន ទំហំ ២៧,៣ប៊ីលាន ដុល្លារអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » ការ ស្ទង់ មតិ លើក នេះ បាន ធ្វើ ឡើងតាមរយៈ បណ្តាញ CGTN ភាសា អង់គ្លេស ភាសា អេស្ប៉ាញ ភាសាបារាំង ភាសា អារ៉ាប់ និង ភាសា រុស្ស៊ី ក្នុង រយៈពេលតែ ២៤ម៉ោង ក៏មាន អ្នក ផ្តល់ បទសម្ភាសន៍ ចំនួន ៥១៣០នាក់ ចូល រួម បោះឆ្នោត និងបញ្ចេញ មតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print