សម្ដេចតេជោ បញ្ជារឱ្យបង្វែរអ្នកជំងឺធ្លាប់ទៅព្យាបាលនៅថៃ មកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេងក្រៅពីថៃ

ចែករំលែក៖

ភ្នំពេញ​៖​ «បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ »។ នេះគឺជាការបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សមាជិកគណបក្ស ដែលបច្ចុប្បន្នកំពុងធ្វើការបម្រើជាតិ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២៥នេះ។

សម្តេចតេជោ​ បានណែនាំ​ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា​ គឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

...

បន្ថែមពីនេះ​ សម្តេចតេជោ​ ក៏បានអំពាវនាវឱ្យ​ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print