ភ្នំពេញ៖ លេខាធិការដ្ឋាន គ.ស.ព.ស បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ ការបង្ហោះផ្សាយថា ថៃបានផ្អាកគណនីធនាគារដែលពលករខ្មែរប្រើប្រាស់ដោយមិនអនុញ្ញាតឱ្យផ្ញើប្រាក់ចេញពីធនាគារថៃមកកាន់ធនាគារស្រុកខ្មែរ គឺជាព័ត៌មានក្លែងក្លាយ!
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ។
លេខាធិការដ្ឋាន គ.ស.ព.ស ក៏បានអំពាវនាវក៏ឱ្យមានការចែកចាយតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុនបានបង្កើតជាការបំពុលព័ត៌មាន និងជះផលអវិជ្ជមានដល់មតិសាធារណៈទូទៅ ជាពិសេសធ្វើឱ្យមានការរើសអើងជាតិសាសន៍ជាមួយប្រទេសជិតខាង។ នេះជាករណីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចៀសវាង!
...
ដោយ៖ស តារា