យន្តហោះ Air India ចុះចតជាបន្ទាន់នៅប្រទេសថៃ ក្រោយទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក

ចែករំលែក៖

ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បញ្ជាក់ថា ៖ អាកាសយានដ្ឋាននៃកោះ Phuket ប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក។

ទីភ្នាក់ងារព័ត៌មាន Reuters បន្តថា ៖ យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើឆែកឆេរសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ នៅពេលវាចុះមកដល់ដីវិញ ប៉ុន្តែពុំមានព័ត៌មានផ្លូវការថា តើការគំរាមជារឿងពិតប្រាកដ ឬក៏គ្រាន់ជាការបំភ័យក្លែងក្លាយ នោះឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតមានឡើង បន្ទាប់ពីយន្តហោះ Boeing 787-8 Dreamliner មួយគ្រឿង របស់អាកាសចរណ៍ Air India បានធ្លាក់នៅឯប្រទេសឥណ្ឌា ក្រោយហោះឡើងបានតែបន្តិច ដើម្បីឆ្ពោះទៅចក្រភពអង់គ្លេស។ ជាលទ្ធផល សោកនាដកម្មនោះ បានសម្លាប់មនុស្សជាង២៤០នាក់ ដោយមានតែម្នាក់គត់ ដែលបានរួចរស់ជីវិត៕

...

ទីភ្នាក់ងារព័ត៌មាន Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print