ត្រីក្លាសេនិងត្រីខូចគុណភាពប្រមាណជាង​ ១០តោនដែលនាំចូលពីប្រទេសថៃ ទៀតហើយ​ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងបង្រ្កាបបាន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ថា៖​ ត្រីក្លាសេនិងត្រីខូចគុណភាពប្រមាណជាង១០តោនដែលនាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចជំនាញបន្តចុះអនុវត្តតាមនីតិវិធីច្បាប់​ ធ្វើ​ការបង្រ្កាបជា​បន្តបន្ទាប់​។

លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះ​ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិត នៅ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យ​ការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍​ឯកយី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាសេខុសយថាប្រភេទ ដែលលិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឱ្យនាំចូលតែប្រភេទត្រីទីឡាព្យា ត្រីពោ និងត្រីកាប តែប៉ុណ្ណោះ (នាំចូល​ពីប្រទេសថៃ តាមច្រកអន្តរជាតិដូង) តែសមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តចំនួន ០៤គ្រឿងរកឃើញប្រភេទត្រីប្រា សរុបចំនួន ១០តោននិង៥៥គីឡូក្រាម(ក្នុងនោះត្រីប្រាខូចគុណភាពចំនួន ០១តោន) ពោះត្រីប្រា ១៥​០គីឡូក្រាម ពងត្រីកាបចំនួន ៥០០គីឡូក្រាម ត្រីឆ្កោរចំនួន ៥០គីឡូក្រាម។

រថយន្តដឹកជញ្ជូនទាំង០៤ខាងលើ ដឹកនាំដោយអាជីវករឈ្មោះ លី មុត ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អនុញ្ញាត្តឱ្យឈ្មោះ NEANG SOVANNARY ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៦ ៩៦៥២៧៧៨ ដែលបានអនុញ្ញាត្តឱ្យ ដឹកជញ្ជូនផលិ​តផលជលផលដូចជាត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែ​ប៉ុណ្ណោះ។

...

ក្រោយនាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួចមក និងស្របតាមអនុសាសសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់​ដំ​បង សមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើ ទៅកាន់ផ្នែកជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេ​សាទខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ដោយឡែកត្រី​ប្រា ដែល ខូច គុណភាពចំនួន០១តោន បានប្រគល់ជូន មន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង ដើម្បីធ្វើការដុតនិងកប់ចោល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print