ឈ្មួញដើរដេញថ្លៃមុខដដែលៗមួយក្រុម មានចេតនាទុច្ចរិត រកសីុជំនួញគ្មានភាពស្មោះត្រង់ ឃុបឃិតគ្នាជាមួយគណៈកម្មការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ឈ្មួញដើដេញថ្លៃមុខដដែលៗមួយក្រុម មានចេតនាទុច្ចរិត រកសីុជំនួញគ្មានភាពស្មោះត្រង់ បង្កើតក្រុមបក្ខពួក បង្កភាពអាណាធិបតេយ្យ អុកឡុកពេលដែលមានមនុស្សផ្សេងគេចង់ដាក់ពាក្យដេញថ្លៃដែរ ដែលមិនមែនជាមនុស្សក្នុងក្រុមរបស់ខ្លួន ហើយនិងពុករលួយជាមួយគណៈកម្មការ ធ្វើឲ្យបាត់បង់ថវិកាជាតិ តើអាជ្ញារធរនិងមន្រ្តីពាក់ពន្ធ័ជំនាញ ក្នុងរឿងនេះថ្ងៃណាបានមានវិធានការជាមួយក្រុមឈ្មួញទុច្ចរិតអាណាធិបតេយ្យនេះ?
អំពើពុករលួយនេះបានកើតឡើងនៅលើការដេញថ្លៃគម្រោង មូលនិធិឃុំចំនួន ៤ឃុំនៅស្រុកត្បូងឃ្មុំ ក្នុងនោះមាន១ឃុំត្រូវបានរំសាយចោលដោយសារមានភាពរញ៉េ រញ៉ៃ ពីមនុស្សដដែលៗ មួយក្រុមដែលតែងតែដើរអុកឡុក កន្លងមក។
គម្រោង មូលនិធិ ឃុំចំនួន៤ឃុំ នៅក្នុងស្រុកត្បូងឃ្មុំ ត្រូវបានបើកដាក់ដេញថ្លៃ ក្នុងនោះមានឃុំអញ្ចើម ឃុំស្រឡប់ ឃុំជីគរ និងឃុំគរ ចំណែកគម្រោងដាក់ដេញថ្លៃនៅឃុំគរ ត្រូវបាន ប្រធានគណៈកម្មការលទ្ធកម្ម មិនទទួលយកបានគឺត្រូវ រំសាយចោល ដោយសារមនុស្សដដែលៗ មួយក្រុមបានអុកឡុកធ្វើឱ្យមានភាព រញ៉េរញ៉ៃ ដោយ រុញទាញច្រាន អ្នកដេញថ្លៃនិងដក ប៊ីត ចេញពីក្នុងប្រអប់ដាក់ដេញថ្លៃ។

ការដេញថ្លៃគម្រោងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នៅសាលាឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកមេឃុំគរ ដែលជាឃុំបានរំសាយចោល បានបញ្ជាក់ប្រាប់អោយដឹងថា ទង្វើ របស់អ្នកដេញថ្លៃមួយក្រុមនោះ គឺជាការប្រមាថមើលងាយ ចំពោះខ្លួនខ្ញុំ ផ្ទាល់និង ប្រជាពលរដ្ឋ នៅក្នុងឃុំគរ របស់ខ្ញុំ ទាំងមូលផងដែរ ។

លោកមេឃុំគរ បានបញ្ជាក់ប្រាប់បន្តថាគម្រោងដែលឃុំ ដាក់ដេញថ្លៃគឺគម្រោងសាងសង់ប្រឡាយដី ។ ហើយ
ហេតុអ្វី ការដាក់ដេញថ្លៃគម្រោងចំនួន៤ឃុំ បង្កអុកឡុក រញ៉េរញ៉ៃ តែឃុំរបស់ខ្ញុំមួយ និងដាក់សម្ពាធខ្លាំងមកលើតែឃុំគរ របស់ខ្ញុំ។ ហើយខ្ញុំក៏មិនដឹងថាអ្នកណាមានចេតនាចង់ឱ្យឃុំរបស់ខ្ញុំត្រូវ រំសាយ ចោលដោយធ្វើសកម្មភាពមួយមិនល្អនៅឃុំគររបស់ខ្ញុំ។ លោកបន្តថាៈខ្ញុំសូមសំណូមពរ ដល់អ្នកដេញថ្លៃគម្រោងទាំងអស់ ពេលក្រោយៗទៀត សូមគោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់នៃការដេញថ្លៃ ឲ្យបានត្រឹមត្រូវផង។ដូច្នេះហើយសូមមន្ត្រីជំនាញថ្នាក់ខេត្តនិងថ្នាក់ជាតិ គួរតែមានវិធានការយ៉ាងណាចំពោះអ្នកដេញថ្លៃមួយក្រុមនោះ កុំឱ្យចេះតែដើរ អុកឡុក និងបង្កភាពរញ៉េរញ៉ៃ អាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ បន្តទៀត។ ប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត វាធ្វើឱ្យការអភិវឌ្ឍន៍ ភូមិឃុំនិងខេត្តក្នុងប្រទេសមានការយឺតយ៉ាវផងដែរ៕

image

ដោយៈវណ្ណះ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print