Inter Miamiត្រូវការវេទមន្តពី Messi ខណៈរបួសក្នុងក្រុមកំពុងកើនឡើង

ចែករំលែក៖

Inter Miami នឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើថាមពលរបស់ Lionel Messi ខណៈដែលពួកគេរៀបចំសម្រាប់ការប្រកួតបើកឆាក Club World Cup នៅថ្ងៃសៅរ៍ទល់នឹង Al-Ahly ដោយគ្រូបង្វឹក Javier Mascherano បានបង្ខំឱ្យរុះរើខ្សែការពាររបស់គាត់ឡើងវិញដោយសារតែរបួសជាច្រើននាក់។

ខ្សែការពារ Jordi Alba និងGonzalo Lujanនិងខ្សែបម្រើការពារ Yannick Bright ទាំងអស់ត្រូវបានដកចេញពីការប្រកួតក្នុងពូល A នៅកីឡដ្ឋាន Hard Rock ។

លោកMascherano បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា កីឡាករបីរូបនេះមិនអាចលេងប្រកួតដំបូងរបស់ពួកគេទេ សង្ឃឹមថាពួកគេនឹងអាចចូលលេងក្នុងការប្រកួតទីពីរ។

ទន្ទឹមនឹងនេះក៏មានការព្រួយបារម្ភទាក់ទងនឹងកាយសម្បទារបស់ខ្សែការពារកណ្តាល David Martinez ផងដែរ។

...

ក្រុម Miami បានបណ្តោយឱ្យមានគ្រាប់បាល់ 16 គ្រាប់ចូលទីរបស់ខ្លួនក្នុងចំណោមការប្រកួតប្រជែងចំនួន 6 លើកចុងក្រោយរបស់ពួកគេ។ ឱកាសជាច្រើនរបស់ Miami ត្រូវពឹងផ្អែកជាច្រើនលើ Messi ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print