កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី រំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ក្នុងករណីរំលោភលើទំនុកចិត្ត ទៅសាលាខេត្តចាត់វិធានការតាមនីតិវិធី។

គោលរំលឹកថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណាក់ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ សុង សេងលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្តីពីករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកាស៊ីណូដឹសេន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយជនសង្ស័យបានយកម៉ូតូម៉ាកស៊ូម័រអ៊ិច ពណ៌សលាយពណ៌ក្រហម ផលិតឆ្នាំ២០១៨ រួចយកទៅដាក់បញ្ចាំយកប្រាក់ដើរស៊ីចាយអស់។

...

បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ នៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print