តើកៅអីយន្តហោះលេខ #11A ពិតជាកៅអីនាំសំណាងមែនទេ?

ចែករំលែក៖

អន្តរជាតិ៖ នៅលើបណ្តាញសង្គមបានជជែកគ្នាច្រើនអំពីកៅអីយន្តហោះលេខ 11A ជាលេខនាំសំណាងគេចផុតពីស្លាប់! អ្នកជំនាញចោទសួរថាតើ កៅអីលេខ11A ពិតជាកៅអីនាំសំណាង ទាំងអស់ឬ? ហើយតើមនុស្សគ្រប់គ្នាត្រូវតែកម្ម៉ង់កៅអីលេខ11A ក្នុងតួរយន្តហោះក្នុងតម្លៃប៉ុន្មានក៏បានដែរមែនទេ? អ្នកជំនាញអាកាសចរណ៍និយាយថាវាមិនមែនជារឿងត្រូវនឹងសំណាងទាំងអស់នោះទេ ដោយសារតែយន្តហោះនីមួយៗមានភាពខុសប្លែកគ្នា ទំហំខុសគ្នា ហើយការកំណត់រចនាសម្ព័ន្ធកៅអីក៏ខុសគ្នាដែរ ហើយមនុស្សដែលរួចផុតពីស្លាប់នៃគ្រោះថ្នាក់នោះគឺពឹងផ្អែកលើកត្តាអន្តរកម្មដ៏ស្មុគស្មាញជាច្រើនដែលរូបគេខ្លួនឯងសឹងតែមិនជឿថាគេនៅរស់ផង។ឧបទ្ទវហេតុនីមួយៗគឺខុសគ្នា ហើយវាមិនអាចទៅរួចទេដែល ទស្សន៍ទាយពីលទ្ធភាពរស់រានមានជីវិតរបស់អ្នកដំណើរម្នាក់ដោយសារតែទីតាំងកៅអីអង្គុយនោះ។

 

លោក Viswashkumar Ramesh ជាជនរងគ្រោះតែម្នាក់គត់ដែលនៅរស់ក្នុងចំណោមមនុស្សទាំង២៤២នាក់បាននិយាយថា៖ កៅអីលេខ11A របស់គាត់គឺស្ថិតនៅជិតច្រក ចេញសង្គ្រោះបន្ទាន់(Dreamliner) របស់ Air India ចៃដន្យរវាបើកទ្វា ទើបលោកនៅស្មារតីដោះខ្សែក្រវ៉ាត់កៅអីចេញនិង លោតចុះដោយមិន ដឹងថាអាចស្លាប់ឬរស់ផង៕

...

ប្រភព៖ CNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print