ភ្នំពេញ÷ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន១២៥ដុំ ស្មើនឹង ៣៧. ៥០០គ្រាប់ នៅលើផ្លូវជាតិលេខ១ ជិតវត្តចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រថយន្តខាងលើបានដឹកស៊ុតទា បានចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតទា)ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។
...
ក្រុមអន្តរាគមន៍បង្ក្រាបបាននាំយកវត្ថុតាងនិងបទល្មើសខាងលើទៅរក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕