ភ្នំពេញ ៖ កម្ពុជាជាអ្នករងគ្រោះដោយការឈ្លានពានពីភាគីថៃ តែកម្ពុជាបានជ្រើសយកយន្តការច្បាប់អន្តរជាតិ និងសន្តិភាពជាត្រីមុខ ដោយភាពថ្លៃថ្នូរ និងចាស់ទុំ ។ ទន្ទឹមនេះ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការពិតពីតុលាការយុត្តិធម៌អន្តរជាតិផងដែរ ។ ឥរិយាបថបែបនេះ ក្នុងក្រសែភ្នែកអន្តរជាតិ កម្ពុជាបានឈ្នះមួយជំហានរួចហើយៗក៏ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានមេដឹកនាំឈ្លាសវៃ ពូកែ មានភាពចាស់ទុំ គោរពច្បាប់អន្តរជាតិ មានការឯកភាពផ្ទៃក្នុងជាតិបានល្អ ប្រកាន់យកសន្តិភាពនិយម ទោះបីជាប្រទេសខ្លួនត្រូវបានថៃឈ្លានពាន និងគំរាមបង្កសង្គ្រាមក៏ដោយ ។ អ្វីដែលមេដឹកនាំកម្ពុជាប្រកាន់យកគឺ« សន្តិភាព និងច្បាប់អន្តរជាតិ និងសិទ្ធិតបត ដើម្បីការពារខ្លួន » នៅពេលណាមានការបង្កហេតុដោយភាគីថៃមុនតែប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមិចុនា ឆ្នាំ២០២៥ បានបង្ហោះថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ៕
ដោយ ៖ សិលា