សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់គ្រប់គ្រងនិងការពារផ្សោតទន្លេមេគង្គក្នុងស្រុកចិត្តបុរី

ចែករំលែក៖

ខេត្តក្រចេះ÷ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទ ល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ព្រមទាំងជីវចម្រុះជលផល នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដោយដកហូតបានទូកម៉ាសុីនចំនួន៨គ្រឿង មងបណ្តែតចំនួន៨ត្បូង ប្រវែងប្រមាណ១៦០០ម៉ែត្រ ក្រឡាពី១៣ដល់១៦សម។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃ១៤ ខែមិថុនា ឆ្នាំ ២០២៥ ដោយកម្លាំងចម្រុះបានឃាត់ខ្លួនម្ចាស់វត្ថុតាងខាងលើចំនួន១១នាក់ មកធ្វើការសាកសួរ ណែនាំ អប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់នូវរាល់សកម្មភាពធ្វើនេសាទខុស ច្បាប់ទាំងអស់ចាប់ពីពេលនេះតទៅ។ បន្ទាប់មកក៏ឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ។

...

លោកនាយខណ្ឌបានបន្តថា ចំពោះឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូត និងរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំស្នើសុំគោល ការណ៍សម្រេចពីថ្នាក់ដឹកនាំ។ លោកក៏បានអំពាវនាវចំពោះប្រជានេសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ចំពោះសកម្មភាពល្មើសច្បាប់ ជាពិសេសនៅរដូវហាមឃាត់និងនៅតំបន់ដែលមានផ្សោតរស់នៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print