ភ្នំពេញៈ កាលពីវេលា២និង៤០នាទីរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥បង្គោលភ្លេីងមួយដើមបណ្ដាលឲ្យខូចខាត ខណៈត្រូវបុរសម្នាក់បេីករថយន្ត PNERO SPORT បុកពេញទំហឹងហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ សង្កាត់ ផ្សារកណ្ដាល១ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសម្នាក់បេីករថយន្ត ១គ្រឿងម៉ាក់ PNERO SPORT ពាក់ផ្លាកលេខរដ្ន 1369 តាមបណ្ដោយផ្លូវ ព្រះសុីសុវត្ថិ ក្នុងទិសដៅ ពីកើតទៅលិច ក៏បានរ៉េចង្កូតទៅបុកបង្គោលភ្លេីងមួយដើមបណ្ដាលឲ្យខូចខាត។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
...