ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល៣នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ០លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ០នាក់), រងរបួសសរុប ៣នាក់ (ស្រី១នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ១នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល០នាក់), មិនគោរពសិទ្ធិ ១លើក ស្លាប់០នាក់ ធ្ងន់១នាក់ ស្រាល០នាក់, មិនប្រកាន់ស្តាំ ២លើក ស្លាប់០នាក់ ធ្ងន់២នាក់ ស្រាល០នាក់, បត់គ្រោះថ្នាក់ ១លើក ស្លាប់១នាក់ ធ្ងន់០នាក់ ស្រាល០នាក់, ស្រវឹង ១លើក ស្លាប់១នាក់៕ដោយ៖តារា