ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន អនុវត្តវិធានការឆ្លើយតបភ្លាមៗទៅភាគីថៃ ហាមឃាត់ការនាំចូលបន្ថែផ្លែឈើថៃ ចូលក្នុងទឹកដីកម្ពុជា ក្នុងនោះមានដូចជាផ្លែសាវម៉ាវ ទុរេន មង្ឃុត និងផ្លែឡងកងជាដើម ដោយការភាពស្របច្បាប់ ។
សូមបញ្ជាក់ថា ៖ ដើម្បីឆ្លើយតបទៅនឹងការហាមឃាត់របស់ភាគីថៃមិនអនុញ្ញាតឱ្យកម្ពុជានាំចូលបន្ថែផ្លែឈើចូលទៅទឹកដីថៃតាមរយៈច្រកទ្វារអន្តរជាតិបានផាកាត (ថៃ) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥, រដ្ឋបាលខេត្តប៉ៃលិនបានឆ្លើយតបភ្លាមៗ ហាមឃាត់ការនាំចូលបន្ថែមផ្លែឈើគ្រប់ប្រភេទរបស់ថៃ ក្នុងនោះរួមមានសាវម៉ាវ ទុរេន មង្ឃុត និងផ្លែឡងកងជាដើម ចូលមកក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាតាមរយៈច្រកទ្វារអន្តរជាតិព្រំ។
វិធានការនេះធ្វើឡើងក្រោយពេលដែលភាគីថៃ បានសម្រេចជាឯកតោភាគីលើការហាមឃាត់ការនាំទំនិញកសិកម្មខ្មែរចូលទឹកដីថៃ ដែលរួមមានបន្លែផ្លែឈើរួមមានដូចជាផ្លែស្វាយ ម្ទេស ដំឡូងមី ជាដើមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយគយថៃប្រចាំច្រកទ្វារអន្តរជាតិ បានផាកាតលើកឡើងថា ជាបទបញ្ជាថ្មាក់លើរបស់ពួកគេ ៕
ដោយ ៖ សិលា