៤ថ្ងៃនេះ ! ជនជាតិថៃ ដែលស្នាក់នៅ និងធ្វើការនៅប៉ោយបែត តម្រង់ជួរឆ្លងចូលដីថៃវិញ នៅច្រកអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ក្នុងរយៈពេល ៤ថ្ងៃជាប់គ្នានេះ ! ជនជាតិថៃ ដែលស្នាក់នៅ និងធ្វើការនៅប៉ោយបែត តម្រង់ជួរឆ្លងចូលដីថៃវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

សមត្ថកិច្ចឱ្យដឹងថា ៖ មួយថ្ងៃៗជនជាតិថៃចន្លោះ៤ ទៅ ៥ពាន់នាក់ ចេញចូលតាមច្រកមួយនេះ។
ដោយឡែក សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូននៅក្នុងប្រទេស ដែលមានសាច់ញាតិទៅធ្វើការឬរស់នៅប្រទេសថៃ ជួយហៅសាច់ញាតិត្រលប់មកកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលបានត្រៀមសម្របសម្រួល រថយន្តក្រុង និងអាហារសម្រាប់ផ្ដល់ជូនដល់បងប្អូនពេលត្រលប់មកកម្ពុជាវិញ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print