ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ ខណៈបុរសម្នាក់ បើកម៉ូតូមិនប្រយ័ត្នបុករថយន្តពីក្រោយ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍ នៅក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសដែលរងរបួសធ្ងន់មាន
ឈ្មោះ សៅ រដ្ឋា អាយុ ២៣ ឆ្នាំ មុខរបរ សន្តិសន្តិសុខ រស់នៅភូមិ សិម្ពលី ឃុំ ស្តៅកោង ស្រុក បាភ្នំ ខេត្តព្រៃវែង។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៥ វេលាម៉ោង៣និង១៧ នាទី រសៀល លើផ្លូវជាតិលេខ១ Km ១២៣/១២៤ ស្ថិតនៅក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
តាមសាក្សីបានអោយដឹងថា មានរថយន្ដ មួយគ្រឿងម៉ាក ASIA GRANTO ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ៣A.១៦៧២ សឺមីរុឺម៉ក គ្មានស្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដោយបានធ្វើដំណើរ ពីកើតទៅលិច ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BZ.៣៣៥៤ដោយបើកស្របទិសគ្នាក៏បុកពីក្រោយរថយន្តយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមកអន្តរាគមន៏ ជួយសង្គ្រោះ។
ក្រោយមក អ្នករបួសថ្ងន់ ត្រូវបាដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។
ចំណែកមធ្យោបាយធ្វើដំណើទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។
សមត្ថកិច្ចនគរបាលបានបញ្ជាក់មូលហេតុ ដោយសារតែអ្នកបើកបរ ម៉ូតូ មិនប្រយ័ត្នបុករថយន្តក្រោយ បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ៕