ភ្នំពេញ៖ បុរសជនជាតិចិនបើករថយន្តដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូឡំប្រឺតាពីក្រោយបណ្តាលអោយក្រឡាប់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ២១៧ ទល់មុខផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបាគេបានបានបុរសម្នាក់បានបើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IT 7122 ដឹកកូនស្រីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសជនជាតិចិនម្នាក់បានបេីករថយន្តម៉ាកតូយ៉ូតា ឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AH 8559 ធ្វើដធ្វើដំណើរក្នុងទិសដៅស្របគ្នាបានជ្រុលទៅបុកម៉ូតូឡាំប្រឺតាពីក្រោយ ឌា បណ្តាលអោយក្រឡាប់ផ្ងារឈេីមួយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
បន្ទាប់ពីកេីតហេតុ ភាគីទាំងសង្ខាងសម្របសម្រួលគ្នាដោយខាងរថយន្តបានសងសំណងទៅខាងម៉ូតូឡំប្រឺតាចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ