សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១៦នាក់បញ្ជូនទៅតុលាការក្នុងនោះ៧នាក់ទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្តសៀមរាប៖កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យ១៦នាក់ និងវត្ថុតាងទៅតុលាការក្នុងនោះ៧នាក់ទៅមណ្ឌលកែប្រ ដោយជាប់ពាក់ព័ន្ធរក្សាទុកដឹកជញ្ជូននិងប្រើប្រាស់នៅសារធាតយញៀនដោយខុសច្បាប់។
ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើបានធ្វើឡើងរយៈពេល៣ថ្ងៃគឺ ថ្ងៃទី២៥ ២៦ ២៧ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយតាមបន្ទប់ជួល និងនៅតាមដងផ្លូវសាធារណៈ។
លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ច្បាស់រួចមក កម្លាំងការិយាល័យជំនាញ បានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យបន្តបន្ទាប់ចំនួន ១៦នាក់ រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។លោកបានបន្តទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន១៦នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ម្សៅគ្រើម (ម៉ាទឹកកក)ចំនួន១៦កញ្ចប់ ស្មើទម្ងន់ ៣,៧ក្រាម,ទូរសព្ទ័៧គ្រឿង,និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ចំនួនចំនួន៧នាក់ក្នុងចំណោម ១៦នាក់ បញ្ជូនទៅមណ្ឌលកែប្រែចំណែកជនសង្ស័យ ចំនួន៩នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

image image image

ដោយ ជានិរន្ដរ៍

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print