លោក​ ហ៊ុន​ ម៉ានី​៖​ «ថ្ងៃមួយមានសត្រូវប្រទូស្តរាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី»

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នៅព្រឹកថ្ងៃទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា៖​ «ថ្ងៃមួយមានសត្រូវប្រទូស្តរាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី»។

លោក​ ហ៊ុន​ ម៉ានី​ បានថ្លែងបន្តថា​ សម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» បានអង្រួនបេះដូង ទឹកចិត្តរបស់ខ្មែរគ្រប់ប្រាណឱ្យមានសេចក្តីក្លាហាន រួមរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និងកោសិកាសង្គមជាតិពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី ដោយប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និងយោធា។

បន្ថែមពីនេះ​ លោក​ ហ៊ុន​ ម៉ានី​ បានគូបញ្ជាក់ថា៖​ ទោះបីក្រោមកម្តៅថ្ងៃក្តៅ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទ «ដែនដីខ្មែរ» ឥតដាច់។ នេះហើយ! ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា!​ ជយោព្រះរាជាណាចក្រកម្ពុជា!​ យើងគាំទ្ររាជរដ្ឋាភិបាល_និងកងកម្លាំងជួរមុខកម្ពុជា!

សូមជម្រាបថា​ «កម្លាំងមហាសាមគ្គីរបស់ជាតិខ្មែរ»​ បងប្អូនជនរួមជាតិមកពីគ្រប់ទិសទី ទាំងប្រជាពលរដ្ឋរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តជុំវិញ បានមកប្រមូលផ្តុំយ៉ាងច្រើនកុះករ នៅម៉ោង ០៧:០០ ដំណើរថ្មើរជើង Solidarity March នឹងចាប់ផ្តើមចេញដំណើររបស់ខ្លួនឆ្ពោះទៅកាន់វិមានឯករាជ្យ​ ដើម្បីបង្ហាញទឹកចិត្ត ឆន្ទៈ និងក្តីស្រលាញ់របស់ខ្លួនជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងយ៉ាងរឹងមាំការពារខ្សែបន្ទាត់ព្រំដែន។

ចំពោះ​ការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។

...

ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print