ជំនួយការគ្រូបង្វឹក Arsenal ម្នាក់វ័យទើបតែ២៩ឆ្នាំនឹងត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមនៅ Serie A

ចែករំលែក៖

ជំនួយការគ្រូបង្វឹក Arsenal លោក Carlos Cuesta ដែលមានអាយុទើបតែ 29 ឆ្នាំ នឹងត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមParmaនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ។

Cuesta ដែលបានចូលរួមជាមួយក្រុម Arsenal  របស់ លោកArteta ក្នុងឆ្នាំ 2020 គ្រោងនឹងបង្កើតប្រវត្តិសាស្ត្រ Serie A បន្ទាប់ពីទទួលបានឱកាសដ៏ធំបំផុតក្នុងអាជីពដប់ឆ្នាំរបស់គាត់។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នឹងក្លាយជាគ្រូបង្វឹកក្មេងជាងគេបំផុតនៅក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីក្នុងសតវត្សរ៍នេះ។គ្រូបង្វឹកដែលកើតនៅទីក្រុង Mallorca ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅ Parma នៅអាយុ 29 ឆ្នាំ 10 ខែ និង 20 ថ្ងៃ។

...

Parma បានឆ្លងរដូវកាលដ៏លំបាកដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 16 ក្នុងក្របខ័ណ្ឌ Serie A ដែលមានត្រឹមតែប្រាំពិន្ទុពីលើតំបន់កាត់ចោល។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print