ទីក្រុងបាងកក ៖ ក្រោយប្រកាសដើរចេញពីរដ្ឋាភិបាល, នៅពេលនេះលោក Anutin Charnvirakul ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ បានប្រកាសលាលែងពីតំណែង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើយោងតាមចេញផ្សាយរបស់កាសែត The Nation ។
សម្រាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី នឹងត្រូវធ្លាក់ទៅលើថ្នាក់ដឹកនាំមកពីបក្សភឿថៃវិញហើយ។
នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) នេះ លោក Anutin បានផ្ញើលិខិតលាលែងពីតំណែងរបស់លោកទៅកាន់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ដោយបញ្ជាក់ពីគោលបំណងរបស់លោក ក្នុងការសុំចុះចេញពីគ្រប់មុខតំណែងដែលត្រូវបានតែងតាំង ឬចាត់តាំង៕
ដោយ ៖ សិលា
...